សម្ដេចធិបតី ឆ្លើយតបទៅ អ៊ុំ សំអាន ដោយផ្តល់លក្ខខណ្ឌចំនួន៤ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ ក្នុងការជជែកផ្ទៀងផ្ទាត់រឿងព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៥២និង៥៩
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាតាមរយៈបណ្ដាញសង្គម បានឆ្លើយតបទៅ លោក អ៊ុំ សំអាន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ខ្ញុំសូមស្វាគមន៍ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់និងក្រុមជំនាញព្រំដែនរបស់គាត់អោយនាំយកនូវឯកសារនិងភស្តុតាងទាំងឡាយដែលលោកមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ៥២និង៥៩មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជាដើម្បីបង្ហាញអំណះអំណាងរបស់លោកដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថាបានកាត់ដីឲ្យថៃនៅកន្លែងនោះ។ ក្នុងរយៈពេលជិត២សប្តាហ៍កន្លងមកនេះ ជំហររបស់លោក អ៊ុំ សំអាន មានការប្រែប្រួលមិនឈប់ឈរ៖ ម្តងគាត់ថាមិនហ៊ានមកព្រោះខ្លាចគេលួចបាញ់ឬវ៉ៃបែក ក្បាល, ម្តងគាត់ថាមកទាល់តែមានការលើកលែងទោស, ឥឡូវគាត់ថាមកដោយមិនបាច់មានការលើកលែង ទោស, ម្តងគាត់ថាមានឯកសារនិងភស្តុតាងគ្រប់គ្រាន់, ម្តងគាត់ថាអត់មានឯកសារអ្វីច្បាស់លាស់ទេ លឺតែគេថា ឬដឹងតាមញាណពិសេសរបស់គាត់, ម្តងគាត់ថាទាល់តែមានជំនាញព្រំដែនបារាំងមកទើបគាត់ទទួលស្គាល់លទ្ធផលនៃការជជែកគ្នា, ម្តងគាត់ថាអត់និយាយរឿងព្រំដែនចន្លោះបង្គោល៥២-៥៩ ទេ គាត់ត្រូវនិយាយអំពីព្រំដែនទាំងមូល ទាំងព្រំដែនទឹក ទាំងព្រំដែនគោក, ម្តងគាត់ថាគាត់ជាអ្នកនយោបាយគាត់ត្រូវមកនិយាយ (ឬធ្វើ) កិច្ចការនយោបាយ។ល។ ជំហររបស់ខ្ញុំគឺច្បាស់លាស់និងមិនប្រែប្រួល ដូចបញ្ជាក់តាំងពីដំបូងរហូតមក គឺអញ្
Cancel anytime · CA$99/month


