ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីបង្ហាញ និងប្រគល់-ទទួល លទ្ធផលនៃការសិក្សាសមិទ្ធភាពគម្រោងកែលម្អ ធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសារមន្ទីរជាតិកម្ពុជា ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញ និងប្រគល់-ទទួលលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងកែលម្អ ធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្ដម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញជាច្រើនរូប។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និង ស្ថានទូតបារាំងប្រចាំកម្ពុជា, Expertise France, សារមន្ទីរជាតិសិល្បៈអាស៊ីហ្គីមេ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យគម្រោងដ៏មានសារៈសំខាន់នេះសម្រេចបានលទ្ធផលជោគជ័យដ៏គួរឱ្យកោតសរសើរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណភាគីបារាំងផងដែរ ចំពោះការបន្តបញ្ជូនអ្នកជំនាញការ និងការសម្របសម្រួលឱ្យមានកិច្ចសហប្រតិបត្តិការផ្ទាល់រវាងសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរជាតិសិល្បៈអាស៊ីហ្គីមេ ក្នុងរយៈពេលពីរឆ្នាំបន្ថែមទៀត។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន លើការពង
Forfait Gratuit · Plus 29 $ CA ou Pro 99 $ CA/mois


