«ឯកឧត្តម ស្វាយ ស៊ីថា៖ រួមគ្នាពង្រឹងនិងពង្រីកបណ្តាញការងារសាធារណមតិ ដើម្បីថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ»
នៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានអញ្ជើញធ្វើជាអធិបតី និងដឹកនាំវគ្គបណ្តុះបណ្តាល ដោយមានវត្តមានចូលរួមពីឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ស.ព.ស. ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ ក្រុមការងារព័ត៌មាននិងសាធារណមតិ យុវជន នៅឃុំ សង្កាត់នៅទូទាំងខេត្ត រួមនឹងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង សរុបប្រមាណជាង 250 នាក់។ បន្ថែមពីលើការលើកកម្ពស់ចំណេះដឹង និងសមត្ថភាពរបស់មន្ត្រីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិពាក់ព័ន្ធនឹងការវិវត្ត និងផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះក៏មានគោលបំណង ដ៏ចាំបាច់ ក្នុងការពង្រឹងនិងពង្រីកបណ្តាញការងារសាធារណមតិនៅក្នុងខេត្តស្ទឹងត្រែង ដើម្បីពង្រីកវិសាលភាព និងបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយជូនសាធារណជន។ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «នៅក្នុងយុគសម័យ AI នេះ ការប្រមូល កម្លាំងសរុ
Forfait Gratuit · Plus 29 $ CA ou Pro 99 $ CA/mois


