ឯកឧត្តម ទិត សុធា ចុះចែកកូនឈើចំនួន ១២ ០០០ ដើម ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ
ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អមដំណើរដោយថ្នាក់ដឹកនាំជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានចុះដាំនិងចែកជូនកូនឈើចម្រុះ និងឈើហូបផ្លែចំនួន ១២ ០០០ ដើម ដែលជាការជួយឧបត្ថម្ភពីសាខាសមាគមសិស្ស-និស្សិតបញ្ញាវ័ន្តក្មេងវត្តខណ្ឌព្រែកព្នៅ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហាន បូរិន រួមទាំងក្រុមហ៊ុននិងដៃគូផ្ដល់ជំនួយឧបត្ថម្ភមួយចំនួនទៀត។ ពិធីចែកកូនឈើចំនួន ១២ ០០០ ដើមនេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណរដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពីរដ្ឋបាលនិងក្រុមប្រឹក្សាស្រុក កងកម្លាំងទាំងបីប្រភេទ មេឃុំនិងប្រជាពលរដ្ឋចូលរួមមកពីបណ្ដាឃុំទាំង១១ ក្នុងស្រុកកំពង់ស្វាយ សរុបប្រមាណ ៥០០នាក់។ ឯកឧត្តម ទិត សុធា និងក្រុមការងារ រួមទងម្ចាស់ជំនួយឧបត្ថម្ភ បានចូលរួមដាំដើមឈើជានិម្មិតរូប នៅដងផ្លូវសាធារណៈក្នុងភូមិព្រៃព្រាល “ក” ឃុំត្រពាំងឬស្សី ដោយមានប្អូនៗសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ មុននឹងចាប់ផ្ដើមប្រាព្ធកម្មវិធីនៅរដ្ឋបាលស្រុកកំពង់ស្វាយ។ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយបានមានប្រសាសន៍ថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទទួលយកនូវកូនឈើចម្រុះនិងឈើហូបផ្លែទៅដាំ គឺជាសកម្មភាពនៃកិច្ចសហការរវាងក្រុមការងារនិងប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងន័យ “រួ
Free plan · Plus CA$29 or Pro CA$99/month


