ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ នៃការរៀបចំកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារនៃការរៀបចំកម្មវិធី ពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមមូលបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅរកការលើកកម្ពស់អត្តសញ្ញាណជាតិ (Shared Memory, Stronger Identity! Mémoire partagée, identité renforcée!)» ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា និងកំណត់ទិសដៅការងារបន្ត ដើម្បីញ៉ាំងឱ្យការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ អាចប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍នេះ នៅដើមខែវិច្ឆិកា ខាងមុខ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសំដែងនូវការកោតសរសើរចំពោះគណៈកម្មការចំពោះកិច្ចរៀបចំកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា និងអនុគណៈកម្មការទាំង៥ ដែលបានខិតខំបំពេញការងារ និងសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ គិតមកទល់ពេលនេះ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិកម្ពុជា មានគោលបំណង៖ (១)-លើកកម្ពស់ការចងចាំជាប្រវត្តិសាស្ត្រអំពីដំណើរវិវត្តរបស
Cancele cuando quiera · 99 CA$/mes


